ទំព័រដើម

សារស្វាគមន៍ពី​ «ជីនសេន»

greetingពេលវេលាបានកន្លងផុតទៅជាច្រើនខែមកហើយ​ បន្ទាប់ពីខ្ញុំបានសំរេចចិត្តថាចង់សាងសង់មណ្ឌលកុមារកំព្រានៅក្នុងប្រទេសកម្ពុជា។​ ខ្ញុំបានរៀបចំគម្រោងនេះឡើងតាំងពី៤ឆ្នាំមុន​ ហើយមណ្ឌលកុមារកំព្រានេះត្រូវបានសាងសង់រួចរាល់ជាស្ថាពរ​កាលពី១ឆ្នាំមុន។

វាមានមូលហេតុមួយចំនួនដែលនាំឲ្យមានការចំណាយពេលវេលាយូរបែបនេះ។ព្រោះ​ថា​ បើកាលណាយើងតាំងចិត្តថាទទួលយកកុមារចូលក្នុងមណ្ឌលហើយ​ យើងនឹងត្រូវមានទំនួលខុសត្រូវខ្ពស់នៅក្នុងការចិញ្ចឹមពួកគេបន្តទៅមុខទៀត។​ ការចាប់ផ្តើមគឺជារឿងមួយដែលមានភាពងាយស្រួល​ ក៏ប៉ុន្តែដើម្បីអាចបន្តសកម្មភាពនោះអោយបានវែងឆ្ងាយទៅថ្ងៃអនាគត តើគួរធ្វើយ៉ាងដូចម្តេច?

បើគិតពីអាយុរបស់ខ្ញុំវិញ​ ខ្ញុំមិនអាចលៃលកសម្រេចនូវដំណោះស្រាយគ្រប់យ៉ាងតែម្នាក់ឯងបានឡើយ។​ ដោយទទួលបាននូវការគាំទ្រពីសំណាក់អ្នកនៅជុំវិញ​ខ្លួន ទើបធ្វើឲ្យខ្ញុំអាចសម្រេចបាននូវការចេញដំណើរមួយនេះ​ ហើយ​ «ជីនសេន» នឹងបន្តឆ្ពោះទៅមុខជានិច្ចដើម្បីអនាគតរបស់កុមារនៅកម្ពុជា។

ជាការពិតណាស់ ការចេញដំណើរនេះ​ប្រហែលជាមិនមានភាពរលូនទាំងស្រុងនោះទេ ។​ ដូច្នេះ​ ខ្ញុំបាទសង្ឃឹមយ៉ាងមុតមំាថានឹងទទួលបានការជ្រោមជ្រែងពីសំណាក់អ្នកទាំងអស់គ្នា។​ ហើយខ្ញុំសូមសន្យាថានឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីបន្តសកម្មភាពនៅក្នុងមណ្ឌលជាមួយសហការីខ្ញុំឲ្យបានល្អ ដើម្បីជាទុនមួយជួយដល់ការលូតលាស់ និងអនាគតដ៏ភ្លឺស្វាងរបស់កុមារទាំងអស់គ្នា។

 

តំណាង អង្គការ​​​​ «ជីនសេន»

តាកាដា សេគិ

 

សំណួរ << ទំព័រដើម >> បញ្ហាកុមារកំព្រានៅក្នុងប្រទេសកម្ពុជា